ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាកចេញ​ពី​កម្ពុជា​ហើយ ក្រោយ​បញ្ចប់​ទស្សនកិច្ច​៣​ថ្ងៃ​

16-03-2019 3:00 pm 502

​លោក មូន ចេ​អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ភរិយា រួម​ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​កូរ៉េ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើកដំបូង រយៈពេល​៣​ថ្ងៃ​។​

​អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា លោក​មូន ចេ​អ៊ីន បាន​ចូល​គាល់​ព្រះមហាក្សត្រ ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ ដែលជា​កិច្ចព្រមព្រៀង​របស់​កម្ពុ​ជា​-​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។ លោក​បាន​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ និង​ជួប​សំណេះសំណាល​ជាមួយ​វិនិយោគិន​កូរ៉េ នៅ​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត