សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ មិនមែន​ជា​ការគំរាមកំហែង​អ្នកណា​ទេ​

13-03-2019 4:50 pm 582

​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា លំ​ហាត់​ហ្វឹកហ្វឺន នាគ​មាស​ឆ្នាំ​២០១៩ រវាង​កងទ័ព​កម្ពុជា​-​ចិន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​មីនា នៅក្នុង​ទឹកដី​ខេត្ត​កំពត​នោះ មិន​មាន​ការ​គំរាម​គំហែង​អ្នកណា​ទាំងអស់​។​

​អ្នកនាំពាក្យ​រូប​ពាក្យ​រូបនេះ បាន​បញ្ជាក់​តាម Facebook របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​លំ​ហាត់​ហ្វឹកហ្វឺន មិន​មាន​ការ​គំរាម​គំហែង អ្នកណា​ទាំងអស់ ផ្ទុយទៅវិញ​សមយុទ្ធ​នេះ គឺជា​ការបង្ហាញ​នូវ​ការចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​តែ​ប៉ុណ្ណោះ ជាពិសេស​បទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើ​ភេ​វរ​កម្ម ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន ពេល​មាន​គ្រោះមហន្តរាយ​ធម្មជាតិ​ជាដើម​»​។​ លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ មីនា​៕

ព័ត៌មានផ្សេងទៀត