ប្រជាជន​១៥ ០០០​នាក់ នៅ​ម៉ាឡេស៊ីនឹងរង​ផលប៉ះពាល់ពី​ការកំណត់​ទឹក​ប្រើប្រាស់​

13-03-2019 4:19 pm 302

​ប្រជាជន​ប្រហែល​១៥ ០០០​នាក់ រស់នៅក្នុង​តំបន់ Kota Tinggi នៃ​ទីក្រុង JOHOR BAHRU រដ្ឋ JOHOR​ប្រទេស​ម៉ាឡេស៊ី​នឹងរង​ផលប៉ះពាល់ ពី​ការកំណត់​ទឹក​ប្រើប្រាស់ នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ការ​កង្វះ​ទឹក​ប្រើ ដោយសារតែ​ទឹក​នៅ​ទំនប់​ដ៏​សំខាន់​មួយ ស្ថិតនៅ​Johor បាន​ធ្លាក់ចុះ​ក្រោម​កម្រិត​កំណត់​។ ទំនប់ទឹក Lok Heng មាន​កម្រិត​១,៤៣​ម៉ែត្រ គឺ​ស្ថិតនៅក្រោម​កម្រិត​កំណត់​១,៥​ម៉ែត្រ ខណៈ​កម្រិត​ធម្មតា​គឺ​២,៧៥​ម៉ែត្រ​។ កម្រិត​ទឹក​ស្រក​ចុះ​ខុស​ធម្មតា ដោយសារតែ​បញ្ហា​គ្រោះរាំងស្ងួត​។ យ៉ាងណា អាជ្ញាធរ​នឹង​ប្រើប្រាស់​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ស្វែងរក​ប្រភពទឹក​មក​ផ្គត់ផ្គង់​ឲ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន ប៉ុន្តែ​ពេលនេះ​ប្រជាជន​ត្រូវតែ​ទទួលយក​ការពិត​ថា នឹងមាន​ការរំខាន​ដោយសារ​បញ្ហា​កង្វះ​ទឹក​នៅពេល​ឆាប់ៗ​នេះ​៕

ព័ត៌មានផ្សេងទៀត