វិធី​ប្រើ​មើម​ខ្ញី ខ្ទឹម​ស និង​ម្ទេស ផលិត​ជា​ថ្នាំ​ធម្មជាតិ​ដើម្បី​កម្ចាត់​ពពួក​ដង្កូវ​បំផ្លាញ​ដំណាំ​ទុរេន​

12-03-2019 5:51 pm 579

​វិធី​ផ្សំ និង​ប្រើប្រាស់ ៖
- យក​ខ្ទឹមស ២០០​មី​លី​ក្រាម ត្រាំ​ជាមួយ​ប្រេង មីនេ​រ៉ាល់ ចំនួន​២០​មី​លី​លីត្រ ទុក​រយៈពេល​២៤​ម៉ោង​
- យក​ម្ទេស ៥០​ក្រាម និង​មើម​ខ្ញី ៥០​ក្រាម បុក​ឱ្យ​ម៉ត់ លាយ​ជាមួយ​ទឹក​ខ្ទឹមស ដោយ​បន្ថែម​ទឹក​ចំនួន​១០០​មី​លី​ក្រាម​
- លាយ​ជាមួយ​ទឹក​ចំនួន​១០​លីត្រ បាញ់​ទៅលើ​រុក្ខជាតិ​

​ការ​កម្ចាត់​៖ មមាច​បំផ្លាញ​ស្លឹក ដង្កូវ​ហ្វូង មេ​អំបៅ ដង្កូវ​ចោះ​ផ្លែ ដង្កូវ​ផែនទី ដង្កូវ​ចោះ​ចុង​មែក ទ្រី​ប រុយ​ស និង​ចៃ ។​

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំទុរេន

ព័ត៌មានផ្សេងទៀត