នាវា​ទេសចរណ៍​ខ្នាត​ធំ​តម្លៃ​ជិត​$២​លាន​ត្រូវបាន​បើក​ដំណើរការ​កាលពី​ម្សិលមិញ​

09-03-2019 10:21 am 1301

​នាវា​ទេសចរណ៍​ខ្នាត​ធំ​មួយ មានតម្លៃ ១,៨៥​លាន​ដុល្លារ​អាមេរិក ត្រូវបាន​បើក​ឱ្យ​ដំណើរការ​អាជីវកម្ម ក្រោម​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៩  ។​

​នាវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​កោះរ៉ុង ដាយ​សិន​ធឺរ​នេះ ជា​ប្រភេទ​ទូក​ភ្លោះ ល្បឿន​លឿន មាន​បណ្តោយ​៣៧​ម៉ែត្រ ទទឹង​១២​ម៉ែត្រ កម្ពស់​៣​ជាន់ អាច​ផ្ទុក​ភ្ញៀវ​បាន​ចំនួន​៤៥០​នាក់ មាន​សុវត្ថិភាព និង​ផា​សុខភាព​សម្រាប់​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ផ្លូវទឹក ទៅតាម​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ។​

​លោក យន្ត មីន បាន​ថ្លែងថា នាវា​ទេសចរណ៍​នេះ ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការបម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​ការដឹកជញ្ជូន​តាម​ផ្លូវទឹក​ទៅកាន់​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ កាន់តែ​ទំនើប មាន​សុវត្ថិភាព​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ៕

ព័ត៌មានផ្សេងទៀត