លោក​យន្ត មីន ប្រកាស​ស្វាគមន៍​វិនិយោគិន​ចិន​និង​ធានា​ការពារ​ដោយ​ច្បាប់​

09-03-2019 9:52 am 1372
  ស្តាប់
ស្តាប់ជាសំឡេង

​លោក យន្ត មីន បាន​ថ្លែង​ស្វាគមន៍​ទៅដល់​ក្រុម​អ្នកវិនិយោគ​ចិន​ទាំង​អស់ ដែល​មាន​បំណង​ចង់​បណ្តាក់​ទុន​នៅ​ខេត្ត​ព្រះសីហនុ លើ​វិស័យ​ឧស្សាហកម្ម ថា​ម​ពេល ទេសចរណ៍ និង​សេវាកម្ម ជាដើម ។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​លោក និង​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន ដឹកនាំ​ដោយ​លោក ស៊ុន ជៀន​ជុន កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ...

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ក្រុម​អ្នក​វិនិយោគិន​ចិន​ទាំង​អស់ ដែល​មាន​បំណង​ចង់​មក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​បង្ហាញ​ជំហ​រថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​ស្វាគមន៍ និង​ធានា​ការការពារ​ដល់​អ្នកវិនិយោគ​ទាំងនោះ​ដោយ​ច្បាប់ ។​

​លោក​បាន​ប្រាប់​ភាគី​ចិន​ថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្តដែល​មាន​សក្តា​នុព​ល​មាន អំណោយផល​ពី​ធម្មជាតិ មាន​ឆ្នេរសមុទ្រ​ស្អាត មាន​កោះ​ចំនួន​៣២ មាន​ទឹកធ្លាក់ ផ្លូវដែក ផ្លូវគោក និង​ផ្លូវអាកាស ដែល​ព្រលានយន្តហោះ​អន្តរជាតិ​កំពុង​តែ​ពង្រីក​ឱ្យ​កាន់តែ​ធំ និង​មាន​ផ្លូវ​សមុទ្រ​មាន​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ធ្វើឱ្យ​នាវា​ធំៗ​ឆ្លងកាត់ និង​ដឹក​ទំនិញ​ចេញ​ទៅ​ក្រៅប្រទេស​បាន​យ៉ាង​ទូលំទូលាយ ។​

​គាត់​ថា រយៈពេល​ចុងក្រោយ​នេះ ខេត្ត​ព្រះសីហនុ បាន​ប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ឧស្សាហកម្ម​គំរូ​បំណង​តែមួយគត់​របស់​កម្ពុជា ព្រោះ​ចក្ខុវិស័យ​នេះ បាន​ជំរុញ​អ្នកវិនិយោគ​មកពី​តំបន់​នានា ពិសេស​មកពី​ប្រទេស​ចិន បាន​មក​បណ្តាក់ទុនរ​ក​ស៊ី​ច្រើនជាងគេ ហើយ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ មាន​ការកើនឡើង ។​

​លោក ស៊ុន ជៀន​ជុន ប្រធាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​បាន​ប្រាប់ថា ក្រុម​គណៈប្រតិភូ​ក្រុមហ៊ុន​ទាំងអស់ សុទ្ធតែ​ជា​ក្រុមហ៊ុន​មានបទពិសោធន៍​នៅ​ប្រទេស​ចិន រួមមាន កែច្នៃ​សំណល់​សំរាម​ឱ្យក្លាយ​ទៅ​ជា​ថាមពល​អគ្គិសនី​, ក្រុមហ៊ុន​ផលិត​សម្ភារ​បរិក្ខា​អគ្គិសនី ប្រើ​ថាមពលព្រះអាទិត្យ​, ក្រុមហ៊ុន​ផលិត​ខ្សែ​កា​ប្លិ៍​, ក្រុមហ៊ុន​អចលនទ្រព្យ និង​ក្រុមហ៊ុន​ផលិត​ទូក​ទេសចរណ៍ ។​

​លោក​ប្រធាន​ប្រតិភូ​រូបនេះ ថា ខេត្ត​ព្រះសីហនុ ពិតជា​មាន​សក្តានុពល​ល្អ ហើយ​ពួកគេ​បាន​ប្រមើល​ឃើញថា នៅ​ថ្ងៃ​ខាងមុខ មិន​យូរ​ទេ ខេត្ត​ព្រះសីហនុ នឹង​ក្លាយទៅជា​ទីក្រុង​ដ៏​ទំនើប​មួយ ៕

ព័ត៌មានផ្សេងទៀត