ពូជ​ទុរេន​ដែល​កសិករ​គួរ​ជ្រើសរើស​ដាំ​

08-03-2019 4:06 pm 836

​បច្ចុប្បន្ន ទីផ្សារ​ត្រូវការ​ពូជ​ទុរេន​សំខាន់ៗ​ដូចជា ពូជ​ម៉ាន់​ថង ឪ​ខាត់ ចាន់នី ។​ល​។ 

- ពូជ​ទុរេន​ដែល​លោក​-​អ្នក​គួរ​ជ្រើសរើស​ដាំ​ដុះ គឺជា​ពូជ​ដែល​អាច​បន្សាំ​ទៅនឹង​អាកាសធាតុ​, មាន​សុខភាព​ល្អ​, ធន់​នឹង​ជំងឺផ្សិត​រលួយ​ឫស គល់​, ប្រព័ន្ធ​ឫស​មិន​រមួល​, មាន​ស្លឹក​ច្រើន​ល្អ និង​ពណ៌​បៃតង​ចាស់ ។​

- លទ្ធផល​ដែល​ល្អ​បំផុត ត្រូវ​ដាំ​កូន​ដែល​ធំ​ល្មម ហើយ​បាន​ថែរក្សា​ក្នុង​ថ្នាល​បណ្តុះ​កូន​ច្រើន​ជាង​មួយ​ឆ្នាំ ។​

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំទុរេន

ព័ត៌មានផ្សេងទៀត