ក្រោយ​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ លោក​គង់ បូរ៉ា ស្នើសុំ​ធ្វើ​មន្ត្រី​នៅ​ក្រសួង​កសិកម្ម​

08-03-2019 10:35 am 2221

​ក្រោយ​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឲ្យធ្វើ​នយោបាយ​ឡើង​វិញ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនប្រុស​លោក គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ដាក់​ពាក្យសុំ​បម្រើ​ការងារ ជា​មន្ត្រីរាជការ នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​តាមរយៈ​លិខិត សុំ​ចូល​បម្រើ​ការងារ ដាក់ជូន​ទៅ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា​នេះ លោក គង់ បូរ៉ា បាន​ស្នើសុំ​ចូល​បម្រើការ​ងារ​នៅ​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ បសុព្យាបាល នៃ​ក្រសួង​កសិកម្ម​។​

​ក្នុង​លិខិត​បាន​បញ្ជាក់ថា «​ដោយ​ខ្ញុំបាទ​ទើប​បាន​បញ្ចប់​តួនាទី ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ចំនួន​០២ នីតិកាល (​អាណត្តិ​ទី​៤ និង​ទី​៥) ហើយ​ទើប​រួច​ពី​បម្រាម​ធ្វើ​នយោបាយ​កាលពី​ខែ​មករា ឆ្នាំ​២០១៩ ថ្មីៗ ដូចនេះ​ខ្ញុំបាទ​សូម​គោរព​ស្នើសុំ​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ បសុព្យាបាល ទៅតាម​ភាពអនុគ្រោះ​របស់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល សម្រាប់​កាលៈទេសៈ​ពិសេស​នេះ​»៕

 ពាក្យគន្លឹះ  លោកគង់បូរ៉ា

ព័ត៌មានផ្សេងទៀត