លោក​ដូណាល់ ត្រាំ​​ប្រកាស​​បើកទ្វារ​​ចរចា​លើកទីបី​​​ជាមួយ​​លោក​គីម ជុង​អ៊ុន​

08-03-2019 8:32 am 428
លោកត្រាំ​និងលោកគីម​​ក្នុងកិច្ចជំនួប​លើកទីពីរ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ប្រកាស​បើកទូលាយ​ចំពោះ​ការចរចា​ជាថ្មី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ជុំវិញ​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចពិភាក្សា​ជុំ​ទី​ពីរ​នៅ​វៀតណាម​កាលពី​ចុង​ខែកុម្ភៈ បិទ​បញ្ចប់​ដោយ​គ្មាន​ចុះ​កិច្ចព្រមព្រៀង​រួម​។ ការប្រកាស​ក៏​ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​ឡើងវិញ​។ 

​លោក​ច​ន ប៊ុល​តុ​ន​បញ្ជាក់ថា លោក​ប្រធានាធិបតី​ត្រាំ​បើកទ្វារ​សម្រាប់​ការពិភាក្សា​ម្ដងទៀត​។ ទាំងអស់គ្នា​អាច​រង់ចាំ​មើលថា​តើ​អាច​នឹង​រៀបចំឡើង​នៅពេលណា ដោយ​របៀប​ណា​។ លោក​បន្ថែមថា វា​ហាក់​ឆាប់​ពេក​ក្នុងការ​កំណត់ថា របាយការណ៍​ស្ដីពី​សកម្មភាព​នៅ​ទីតាំង​បាញ់​មី​ស៊ី​ល​កូរ៉េខាងជើង​គឺជា​ការពិត​។ មាន​វិធីសាស្ដ្រ​ច្រើន​ក្នុង​ការប្រមូល​ព័ត៌មាន ហើយ​ក្រុម​ជំនាញ​នឹងសិក្សា​ពី​បញ្ហា​នេះ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។ ប៉ុន្ដែ​ប្រសិន​ប​ជាការ​ពិតមែន​វា​ជា​រឿង​ខកចិត្ដដ៏​បំផុ​តមួយ​៕

ព័ត៌មានផ្សេងទៀត