ស្ថានភាព​ទូទៅ​ដែល​អំណោយផល​ដល់​ដំណាំ​ទុរេន​

07-03-2019 5:14 pm 632

​ស្ថានភាព​ដី ៖
- រយៈកម្ពស់​ធៀប​នឹង​ផ្ទៃសមុទ្រ​ពី ០-៦៥០ ម៉ែត្រ​
- ជម្រាល​ដី​ពី ១-៣% តែ​មិនឱ្យ​លើស ១៥%
- ជិត​ប្រភពទឹក​
- ដី​មិន​ដក់​ទឹក ដី​ទួល​ជម្រាល​
- មាន​ប្រព័ន្ធ​គមនាគមន៍​ល្អ ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​

​លក្ខណៈ​ដី ៖
- ដីល្បាយខ្សាច់​លាយ​ល្បាប់​ឥដ្ឋ ដែល​មាន​ប្រភព​មក​ពី​ប្រភេទ​ដី​បា​សាល់ និង​ក្រា​នី​ត មាន​សារធាតុសរីរាង្គ​ច្រើន និង​រក្សា​សំណើម​បានល្អ ។ មិន​មាន​ប្រភព​មេរោគ​រលួយ​ឫស (Phythophtora palmivora) ។​
- ដីស្រទាប់លើ ត្រូវ​មាន​ជម្រៅ​ចាប់ពី ៥០​សង់ទីម៉ែត្រ​ឡើងទៅ​
- PH ដី​ចន្លោះ​ពី ៦-៧

​អាកាសធាតុ ៖
- ពន្លឺ​ថ្ងៃ​ចាប់ពី ៤០-៥០ ភាគរយ និង​មាន​សីតុណ្ហភាព ២០-៣០ អង្សា​សេ​
- បរិមាណ​ទឹកភ្លៀង​ចាប់ពី ១៥០០-២៥០០​មី​លី​ម៉ែត្រ ក្នុង​មួយ​ឆ្នាំ​

​ប្រភពទឹក​៖ 
- ត្រូវ​មាន​ប្រភព​ទឹកស្អាត​មិន​ពុល​ក្រ​ខ្វក់ មិន​មាន​សារធាតុ​ជូរ និង​ប្រៃ ។ PH ទឹក​សមស្រប​ប្រហែល​ពី ៥-៦,៥ ។​

​ប្រព័ន្ធ​ទឹក ៖
- ត្រូវការ​ប្រឡាយ​រំដោះ​ទឹក ។ វា​មិន​ធន់​នឹង​ដី​ហាប់​ណែន ឬ​គ្មាន​អុកស៊ីសែន ។​
- ត្រូវ​រក្សា​សំណើម​ដី​ជា​និច្ច ។ តម្រូវការ​ទឹក​ចាំបាច់​នៅពេល​ដើម​ទុរេន​ចេញ​ផ្កា និង​ដំណាក់កាល​ក្តិប ។​

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំទុរេន

ព័ត៌មានផ្សេងទៀត