មន្ត្រី​កំពុង​ពិចារណាចាត់វិធានការ​​​​​អ្នក​ស្លៀក​ឯកសណ្ឋាន​អ្នកទោសថត​វីដេអូរាំ​TikTok

07-03-2019 4:13 pm 2120

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​នឹង​កំពុង​ពិចារណា ជុំវិញ​ការចាត់វិធានការ លើ​សិល្បករ​មួយក្រុម ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ទណ្ឌិត (​អ្នកទោស​) ថត​វីដេអូ​រាំ TikTok បង្ក​ភាព​ភ័ន្តច្រឡំ​ដល់​មហាជន ស្របពេល​ដែល ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស ហាម​ដាច់ខាត មិន​ឲ្យ​អ្នកទោស មាន​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ប្រើប្រាស់​ឡើយ​។

​លោក នុត ស​វនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា​នេះ​ថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​កំពុង​ពិចារណា​ថា តើ​គួរ​ចាត់វិធានការ​បន្ត​ឬ​យ៉ាងណា​? បើ​ទោះបីជា​ពួកគេ បាន​ចេញ​វីដេអូ​សុំ​ទោស​ជា​សាធារណៈ​ក៏​ដោយ​។ លោក​បន្តថា ការថត​វីដេអូ ដោយ​ប្រើ​សម្លៀកបំពាក់​អ្នកទោស​នេះ មិន​មាន​ការខុស​ទាស់​អ្វី​នោះទេ ប្រសិនបើ​អ្នក​ទាំងនោះ បញ្ជាក់​ពី​គោលបំណង ក្រោយ​ការថត​ចប់​។​

សំឡេង

​សូមបញ្ជាក់​ថា អ្នក​ថត​វីដេអូ​រាំ Tiktok ដែល​បង្ក​ឲ្យមាន​ការភ័ន្តច្រឡំ ដល់​មហាជន​នេះ ត្រូវបាន​អគ្គនាយក​រដ្ឋ​ពន្ធនាគារ ស្រាវជ្រាវ​រកឃើញ​ថា មានឈ្មោះ អ៊ុក សុធា​រក្ស ជា​តារា​សម្តែង និង បង្ហាញ​ម៉ូត ដែល​មិនសូវមាន​ប្រជាប្រិយ និង​ល្បីឈ្មោះ​ប៉ុន្មាន​នោះ​ទេ នៅក្នុង​វិស័យ​សិល្បៈ​៕

ព័ត៌មានផ្សេងទៀត