កម្ពុជា​ស្នើ​បារាំង​ជួយ​បណ្តុះបណ្តាល​ការគ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ​

07-03-2019 2:19 pm 640

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​លោក OLIVIER LEFEBVRE អនុព័ន្ធ​សន្តិសុខ​បារាំង​ប្រចាំ​ទីក្រុង​ហាណូយ ជួយ​បណ្តុះបណ្តាល​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ក្រុមហ៊ុន​កាស៊ីណូ ក្នុងនោះ រួមមាន សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​កាស៊ីណូ និង​បច្ចេកទេស​ល្បែង​ដែល​ជា​រឿង​ថ្មី ទាមទារ​ឱ្យមាន​ការពង្រឹង​ធនធានមនុស្ស ដែល​អាច​ទទួល​ការ​បំប៉ន​តាម​រយៈពេល​ខ្លី ឬ​វែង ។​

​សំណើ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក នេ​ត សាវឿន និង​លោក OLIVIER LEFEBVRE អនុព័ន្ធ​សន្តិសុខ​បារាំង​ប្រចាំ​ទីក្រុង​ហាណូយ ទទួលបន្ទុក​ប្រទេស​វៀតណាម​-​កម្ពុជា​-​ឡាវ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មីនា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ នេះ​បើ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ល្ងាច​ថ្ងៃទី​៦ ខែ​មីនា ៕

ព័ត៌មានផ្សេងទៀត