នារីៗ ដែលចង់ប្រើវិធីធម្មជាតិ ដើម្បីទទួលបានសម្រស់ក្មេងជាងវ័យ សាកល្បង វិធីខាងក្រោម៖
យកផ្លែប័រមួយផ្លែកិនឲ្យម៉ដ្ឋទុកមួយអន្លើ ហើយយកស៊ុតមួយក្រឡុកបំបែកវា រួចចាំបន្ថែមសាច់ផ្លែប័រចូល ក្រឡុកវាម្តងទៀតឲ្យចូលសាច់មួយ។ ក្រែមនេះ សម្រាប់លាបមុខនៅពេលយប់មុនចូលគេង។ លាបយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍។
ផ្លែប័រផ្ទុកវីតាមីនជាច្រើនប្រភេទដូចជា វីតាមីនA , B, C,E និងK ហើយនិងសារធាតុរ៉ែដូចជា ប៉ូតាស្យូមនិងម៉ាញ៉េស្យូម។ នៅពេលលាបក្រែមនេះលើផ្ទៃមុខនៅពេលយប់ វានឹងជួយបំប៉នស្បែករបស់អ្នកឲ្យទន់រលោង និងមើលទៅនៅក្មេង៕