កម្ពុជា​-​ឡាវ​នឹង​បើក​ច្រក​ទ្វារ​អន្តរជាតិ​មួយ​ទៀត​បន្ថែម​លើ​ច្រក​បច្ចុប្បន្ន​

05-03-2019 1:52 pm 873
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ នឹង​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បន្ថែមទៀត ដែល​អាច​នឹង​ស្ថិត​នៅក្នុង​ខេត្ត​រតនគិរី ឬ​នៅ​ខេត្ត​ស្ទឹងត្រែង តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន ខណៈ​បច្ចុប្បន្ន យើង​មាន​ច្រក​អន្តរជាតិ​តែ​មួយ​ប៉ុណ្ណោះ គឺ​ច្រក​ត្រពាំង​គ្រៀល​-​ណង​ណុង​ឃៀន ស្ថិតនៅ​ខេត្ត​ស្ទឹងត្រែង ។ ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្តីពី​កិច្ចសហប្រតិបត្តិការ​២០១៩​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ...

​លោក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ថា ភាគី​ទាំងពីរ បាន​ឯកភាព​ធ្វើយ៉ាងណា ពិនិត្យ​លទ្ធភាព ពង្រីក​ការបើក​ច្រកទ្វារ​ព្រំដែន​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​, សម្រួល​ដល់​ការធ្វើដំណើរ​, ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ដែល​នេះ ជា​ទិសដៅ​សំខាន់ លើ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​ព្រមព្រៀង​គ្នា ។​

​លោក​អះអាង​ថា ក្រៅពី​ឯកភាពគ្នា លើ​រឿង​ការបើក​ច្រកទ្វារព្រំដែន កម្ពុជា​-​ឡាវ ក៏​បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​លើ​ការបង្ក្រាប និង​ទប់ស្កាត់​បញ្ហា​បទល្មើស​គ្រឿងញៀន ដោយ​ភាគី​ទាំងពីរ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា មិន​ឱ្យ​បញ្ហា​នេះ មក​គ្របដណ្តប់​លើ​ប្រជាជន​ឡើយ ។​

​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​ឡាវ នៅតែ​បន្ត​សន្យា​ជាមួយគ្នា ខិតខំ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែល​កើតឡើង​នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងន័យ​រក្សា​សុវត្ថិភាព​ជូន​ជាតិ និង​ប្រជាជន ។​

​គាត់​ថា អាជ្ញាធរ​នៅ​តាម​បន្ទាត់​ព្រំដែន នៅតែ​បន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​, ផ្លាស់ប្តូរ​គណៈប្រតិភូ​, ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ពិសេស​អនុវត្ត​ទៅ​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា នៅ​ក្នុង​កំណត់​ហេតុ​ដែល​បាន​ចុះហត្ថលេខា​រួចរាល់ ៕

ព័ត៌មានផ្សេងទៀត