មិន​ធម្មតា​​Xinhua​​បង្កើត​​អ្នកអាន​ព័ត៌មាន​​សិប្បនិម្មិត​​តាម​អន​ឡា​ញ​

04-03-2019 6:17 pm 1086
រូបភាពអ្នកអានព័ត៌មានសិប្បនិម្មិត

​ទីភា្នក់ងារសារព័ត៌មា​ន​ចិន​ស៊ីនហួរ បាន​បង្កើត​អ្នកអាន​ព័ត៌មាន​សិប្បនិម្មិត​តាម​អន​ឡា​ញ ប្រើប្រាស់​ប្រព័ន្ធ​វៃ​ឆ្លាត​AI​គ្រប់គ្រង​ដោយ​កុំព្យូទ័រ​។ អ្នកអាន​ព័ត៌មាន​ជា​ស្ដ្រី​នេះ​បានបង្ហាញ​រូបរាង​លើកដំបូង នៅក្នុង​សារព័ត៌មាន​អន​ឡាញ​កាលពី​ថ្ងៃ​ចន្ទ​។ នាង​បាន​អាន​ព័ត៌មាន​ទាក់ទង​នឹង​កិច្ចប្រជុំសភា​ប្រជាជន​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​។ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​បង្កើត​អ្នក​ផ្សាយ​ព័ត៌មាន​សិប្បនិម្មិត មាន​ឈ្មោះថា​Xin Xiaomeng​នេះ​ឡើង ដោយមាន​ជំនួយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​IT​។ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បាន​បញ្ជាក់ថា អ្នកអាន​ព័ត៌មាន​សិប្បនិម្មិត​នេះ បង្កើតឡើង​ពី​ទិន្នន័យ​នៃ​សំឡេង​និង​ផ្ទៃមុខ របស់​អ្នកសារព័ត៌មាន​ជា​មនុស្ស​ពិតប្រាកដ​៕​

សូមទស្សនាវីដេអូ៖

 

ព័ត៌មានផ្សេងទៀត