គ​.​ជ​.​ប ​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​មាន​រយៈពេល​១៣​ថ្ងៃ​​

04-03-2019 4:47 pm 662

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បានចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ហើយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​១,៦៤៦ នៅ​ទូទាំងប្រទេស ត្រូវបាន​បើក​ព្រមៗ​គ្នា ក្នុង​ថ្ងៃ​តែមួយ​នេះដែរ​។ នេះ​បើ​យោងតាម​ប្រតិ​ទិននៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០៤ ខែ​មីនា ខែ​មីនា ឆ្នាំ​២០១៩​នេះ​

​គ​.​ជ​.​ប បានឱ្យដឹងថា ការចុះឈ្មោះ​បោះឆ្នោត​នេះ មាន​រយៈ​១៣​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០១៩ (​មាន​រយៈពេល​១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​)​។ អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅក្នុង​មុខតំណែង ដែលមាន​សមាជិក សរុប​ចំនួន ១១,៥៧២​នាក់ ទូទាំងប្រទេស​។ ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវអនុវត្ត​តាមរបៀប​ស្រង់​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​លំដាប់​ឋានានុក្រម​មក គ​.​ជ​.​ប ឱ្យបាន​តាម​កាលបរិច្ឆេទ​កំណត់​៕


 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត