ក្រោយ​ការលើកឡើង​​ពី​កិច្ចប្រជុំ​​លោក​ត្រាំ​-​គីម​​បរាជ័យ​​មន្ដ្រីជាន់ខ្ពស់​​ម្នាក់​ចេញ​មុខ​បដិសេធ​

04-03-2019 10:18 am 366
រូបភាព​លោកត្រាំ​​និងលោកគីម​ពេលជួបគ្នា

​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ធ្វើឡើង​នៅក្នុង​ប្រទេស​វៀតណាម​កា​លពី​ថ្ងៃទី​២៧-២៨​កុម្ភៈ បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​រួម​ឡើយ​។ ដោយសារតែ​បែបនេះ​គេ​ចាត់ទុកថា​ជា​កិច្ចប្រជុំ​បរាជ័យ ប៉ុន្ដែ​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​ចេញមុខ​ឆ្លើយតប​។ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន​បាន​ច្រានចោល​ការលើកឡើង​នេះ ហើយ​ថា​កិច្ចប្រជុំ​ប្រព្រឹត្ដទៅយ៉ាង​ជោគជ័យ​។ 

​លោក​ថា​លោក​ប្រធានាធិបតី​បាន​ព្យាយាម​ការពារ​ផលប្រយោជន៍​ជាតិ ហើយ​បញ្ហា​ត្រង់​ថា​កូរ៉េខាងជើង​អាច​ទទួលយក​នូវ​អ្វីដែល​លោក​ត្រាំ​អំពាវនាវ ឲ្យមាន​ការរំលាយ​នុយក្លេអ៊ែរ​ទាំងស្រុង និង​រឿង​មួយចំនួនទៀត​បាន​ឬ​អត់​។ លោក​ត្រាំ​បាន​ប្រកាន់ខ្ជាប់​គោលជំហរ​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជា​មួយលោក​គីម ជុង​អ៊ុន ដូច្នេះ​កិច្ចប្រជុំ​មិន​បរាជ័យ​ទេ​នៅពេល​ផលប្រយោជន៍​ជាតិ​អាមេរិក​ត្រូវបាន​ការពារ​។ នេះ​ជា​សម្ដី​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន​៕​

ព័ត៌មានផ្សេងទៀត