ក្រុម​ចរចា​​អាមេរិក​-​ចិន​​ខិត​កាន់តែ​ជិត​​កិច្ចព្រមព្រៀង​​រួម​បញ្ចប់​សង្គ្រាម​​ពាណិជ្ជកម្ម​

04-03-2019 9:21 am 432
ប្រធានាធិបតី​អាមេរិក(ឆ្វេង)​និងប្រធានាធិបតីចិន

​តាម​របាយការណ៍​បញ្ជាក់កាល​ពី​ថ្ងៃទី​០៣​មីនា​បានឲ្យដឹងថា ក្រុម​ចរចា​របស់​ចិន​និង​អាមេរិក​ខិត​កាន់តែ​ជិត​កិច្ចព្រមព្រៀង​រួម​ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ហើយ​។ ជា​កិច្ចព្រមព្រៀង​អាចឲ្យ​ភាគី​ទាំងពីរ​បន្ធូរបន្ថយ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក ក្រោយ​ផ្ទុះ​ភាព​តានតឹង​ខ្លាំង​ប៉ុន្មាន​ខែ​មុន​។ កាសែត​Wall Street Journal​ចុះផ្សាយ​ថា មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ចូលរួម​កិច្ច​ចរចា បាន​បន្ដ​ដំណើរកា​រយ៉ា​ង​ល្អ​ឈានទៅរក​ដំណោះស្រាយ ដែល​ជិត​បញ្ចប់​កិច្ចព្រមព្រៀង​ហើយ​។ 

កិច្ចចរចា​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​ព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​៩០​ថ្ងៃ ដែល​ទើប​ផុត​សុពលភាព​កាលពី​ថ្ងៃទី​០១​មីនា ដូច្នេះហើយ​ទើប​មន្ដ្រី​ចរចា​ព្យាយាម​ពន្លឿន​ការស្វែងរក​ដំណោះស្រាយ​។ ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​នៅតែ​រក​មិនឃើញ នោះ​អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជាថ្មី​មានតម្លៃ​ច្រើនជាង​មុន​ទ្វេដង​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លោក​ត្រាំ​បានប្រកាសថា លោក​នឹង​ពន្យារពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​៦០​ថ្ងៃ​ទៀត​៕

ព័ត៌មានផ្សេងទៀត