កម្ពុជា​អាច​ជា​ប្រទេស​ទី​១​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​5G​មុន​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​

03-03-2019 12:14 pm 1895

យោង​តាម​ហ្វេ​ស ប៊ុក​ផ្លូវការ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃ​ទី​២ ខែ​មីនា បានឲ្យដឹងថា ប្រទេស​កម្ពុជា អាច​ជា​ប្រទេស​ទី​១ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) មុន​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ាន​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ចូលរួម​ក្នុង "​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២០១៩-Mobile World Congress 2019-MWC19" និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២៥-២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ក្រោម​ប្រធានបទ​“​ប្រជាពលរដ្ឋ​ឌីជីថល​”​។​

​សូម​បញ្ជាក់​ដែរ​ថា បណ្តា​ប្រទេស​ធំៗ​នៅលើ​ពិភពលោក​មាន ចិន កូរ៉េ រុស្ស៊ី សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ដទៃ​ទៀត កំពុង​ត្រៀមខ្លួន​ក្នុង​ការដាក់​អោយ​ប្រើប្រាស់​បច្ចេកវិទ្យា ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត