ក្រសួងការបរទេស​​នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​​ដើម​សប្ដាហ៍​ក្រោយនេះ​​

02-03-2019 11:25 am 572

​ក្រសួងការបរទេស​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ បានឱ្យដឹងថា ខ្លួន​នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ ដែល​សន្និបាត​នេះ នឹងមាន​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត​/​តំណាង​អចិន្ត្រៃយ៍​និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។​

​ជាមួយគ្នា​នោះ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ក៏បាន​បញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និបាត​ប្រចាំ​ឆ្នាំនេះ ក្រសួង​នឹង​ពិនិត្យឡើងវិញ​ពី​សមិទ្ធិផល និង​ការ​ប្រឈម​នានា​នៅក្នុង​ឆ្នាំ​២០១៨ ព្រមទាំង​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩​ផងដែរ​៕


ព័ត៌មានផ្សេងទៀត