លោក​ហង់ ជួន​ណារ៉ុន​ស្នើ​យុវជន​អាន​ភាសាជាតិ​ឱ្យបាន​ច្រើន​

02-03-2019 10:00 am 723
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ជំរុញ​ឱ្យ​យុវជន ចូលរួម​លើកកម្ពស់​ការអាន​សៀវភៅ​ជា​ភាសាជាតិ និង​ការអាន​អក្សរសិល្ប៍​របស់ខ្លួន​ឱ្យបាន​ច្រើន ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ ក៏ដូចជា​ចូលរួម​លើកកម្ពស់ និង​អភិរក្ស​នូវ​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​បាន​គង់វង្ស ។ ការលើកឡើង​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ការរៀបចំ​ទិវា​ជាតិ​អំ​ណាន​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការអាន​បណ្តុះ​វប្បធម៌​ការសិក្សា​ពេញ​មួយជីវិត​» កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា ...

​លោក ហង់ ជួន​ណារ៉ុន បញ្ជាក់​បន្តថា នៅ​យុគសម័យ​បច្ចេកវិទ្យា មនុស្ស​គឺ​មាន​លក្ខណៈផ្សេងៗ​គ្នា​ក្នុង​ការអាន និង​រៀនសូត្រ​របស់​ពួកគេ ។ កាលពីមុន មនុស្ស​រៀន​ពី​សៀវភៅ​ច្រើន តែ​បច្ចុប្បន្ន​នេះ មនុស្ស​មិន​ត្រឹមតែ​រៀន​ពី​សៀ​ភៅ​នោះទេ គឺ​ពួកគេ​អាច​រៀន​ពី​ហ្វេ​សប៊ុក ពី​យូ​ធូប និង​ច្រើនបែប​ទៀត ហើយ​ដោយសារ​តែ​មានប​ច្ចេក​វិទ្យា​នេះ ទើប​ធ្វើឱ្យ​បច្ចុប្បន្ន មនុស្ស​អាន​សៀ​ភៅ និង​អាន​ភាសាជាតិ​កាន់តែ​តិច​ទៅៗ ។​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ បញ្ជាក់ថា ប្រសិនបើ​ប្រទេស​មួយ មិន​មាន​ការរីកចម្រើន​ខាង​វិទ្យាសាស្ត្រ​ទេ ប្រទេស​នោះ ក៏​មិន​មាន​ការរីកចម្រើន ។ 

​លោក​បន្តថា ប្រទេស​ដែល​រីកចម្រើន គឺជា​ប្រទេស​ដែល​មាន​យុវជន​ចូលចិត្ត​អាន​ច្រើន ទាក់ទង​ទៅនឹង​អក្សរសិល្ប៍ ការអាន​ប្រលោមលោក និង​ការអាន​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​បច្ចុប្បន្ន បច្ចេកវិទ្យា គឺ​បាន​វិវដ្ដ​ទៅ​យ៉ាង​លឿន ដូច្នេះ យុវជន​ជំនាន់​ក្រោយ ត្រូវតែ​ព្យាយាម​តាម​ឱ្យទាន់​នូវ​បច្ចេកវិទ្យា​ថ្មីៗ ។​

​គាត់​ថា ដោយហេតុនេះ ទាមទារ​ឱ្យ​យុវជន​ត្រូវតែ​អាន​ឱ្យបាន​ច្រើន ដើម្បី​សម្រេចបាន​នូវ​ជោគជ័យ បើសិន​ជា​យុវជន​អាន​មិនបាន​ច្រើន នោះ ក៏​មិន​អាច​ធ្វើ​អ្វី​បាន​សម្រេច​ជោគជ័យ​ដែរ ៕

 ពាក្យគន្លឹះ  ក្រសួងអប់រំភាសាជាតិ

ព័ត៌មានផ្សេងទៀត