ស៊ីម៉ាក់​ទទួល​អាវុធ​ខូច​គុណភាព​ចំនួន​ជាង​១​ម៉ឺន​ដើម​ពី​អគ្គស្នងការ​នគរបាល​ជាតិ​

02-03-2019 9:13 am 727

​កម្មវិធី​ប្រគល់ និង​ផ្ទេរ​នូវ​អាវុធ​ខូច​គុណភាព​ចំនួន ១១.៩១៥ ដើម​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ក្រោម​វត្តមាន​ឧត្តមសេនីយ៍ឯក សេក ភូ​មី អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ។​

​លោក ហេង រតនា បញ្ជាក់ថា អាវុធ​ទាំង​នេះ ត្រូវ​យក​ទៅ​កម្ទេច ធ្វើការ​ដោះ​បំបែក និង​កាត់​បន្សាប​គុណភាព​របស់​អាវុធ​ទាំងស្រុង មុន​នឹង​យកទៅ​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​មីន សម្រាប់​ទុក​តាំង​បង្ហាញ​យុវជន​ជំនាន់​ក្រោយៗ​ទៀត បាន​ស្គាល់ ឃើញ និង​សិក្សា​ស្វែងយល់ ពី​កម្រិត​ហិង្សា និង​សោក​វិនាសកម្ម​នៃ​សង្គ្រាម​នៅ​កម្ពុជា ។​

​លោក​បន្តថា អង្គភាព​ទាំងពីរ នឹង​បន្ត​ផ្ទេរ​-​ប្រគល់​អាវុធ ខូច​គុណភាព នៅតាម​បណ្តា​ខេត្ត​នានា ជា​បន្តបន្ទាប់​រាប់​ម៉ឺន​ដើម​ទៀត ៕

ព័ត៌មានផ្សេងទៀត