ក្រសួង​យុត្តិធម៌​នឹង​ធ្វើ​បទ​ប​ឋ​កថា​ពី​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​

01-03-2019 8:00 pm 808

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ នឹង​ធ្វើ​បទ​ប​ឋ​កថា​មួយ ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា នៅ​សាលប្រជុំ​ក្រសួង​យុត្តិធម៌​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់ លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ​។​

​បទ​ប​ឋ​កថា​នេះ លោក ជិន ម៉ា​លីន នឹង​ផ្តោត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖

១៖ គោលការណ៍​គ្រឹះ និង​ទ្រឹស្តី​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​

២៖ ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុជា​

៣៖ បច្ចុប្បន្នភាព​នៃ​ការងារ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត