ប្រធានាធិបតី​​កូរ៉េខាងត្បូង​​សន្យា​នឹង​​ជួយ​​អាមេរិក​-​កូរ៉េខាងជើង​​ពី​ភាពជាប់គាំង​

01-03-2019 3:40 pm 785
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​និយាយ​នៅ​ថ្ងៃទី​០១​មីនា​នេះ​ថា កូរ៉េខាងត្បូង​នឹង​សហការ​ជាមួយ​អាមេរិក​និង​កូរ៉េខាងជើង ដើម្បី​ជួយ​កិច្ចពិភាក្សា​ជាប់គាំង​របស់​ពួកគេ​ឲ្យ​ឈានដល់​ដំណោះស្រាយ​ពេញលេញ​។ កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម​ជុង​អ៊ុន បាន​បិទ​បញ្ចប់​ទាំង​បរាជ័យ​កាលពី​ថ្ងៃទី​២៨​កុម្ភៈ ទោះបី​មេដឹកនាំ​ទាំងពីរ​អះអាងថា កិច្ចពិភាក្សា​ដំណើរការ​យ៉ាង​ល្អ​ក្ដី​។ 

​ដោយសារតែ​បែបនេះហើយ​ទើប​ប្រធានាធិបតី​កូរ៉េខាងត្បូង​អះអាងថា រដ្ឋាភិបាល​របស់លោក​នឹង​បន្ដ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ ហើយ​សហការ​យ៉ាង​ពេញដៃពេញជើង ជាមួយ​អាមេរិក​ក៏ដូចជា​កូរ៉េខាងជើង ជួយ​ឲ្យ​កិច្ចពិភាក្សា​សម្រេចបាន​ជោគជ័យ មិន​ថា​តាម​មធ្យោបាយ​ណាក៏ដោយ​៕

ព័ត៌មានផ្សេងទៀត