លោក​​ហ៊ុន សែន៖​ ACU​​នឹងបន្ត​នីតិ​វិធី​​លើ​​អតីត​​អភិបាល​រង​​ខេត្ត​ព្រះ​សីហនុ​​​ពីររូប​

01-03-2019 11:49 am 1045
រាប់ពីឆ្វេង គឺលោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ ប៊ុន​វណ្ណៈ អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ​។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​បានប្រគល់​ការងារ​បន្ដ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ក្រសួងមហាផ្ទៃ ដើម្បី​សម្រេច​លើ​ជោគវាសនា​អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំង​២​រូប ក្រោយពី​លោក​សម្រេច​ចេញ​អនុក្រឹត្យ​ដកតំណែង​។​

​លោក​ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​សូមបញ្ជាក់​ជូន​ថា ខ្ញុំ​បាន​ប្រើ​អំណាច​ខ្ញុំ​ដើម្បី​ដក​ចេញពី​តំណែង​ហើយ ឯ​ការងារ​បន្ត គឺជា​ភារកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ និង ក្រសួង​មហារ​ផ្ទៃ​»​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១ មីនា​នេះ បានសម្រេច​ជា​ផ្លូវ​ការដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​ចេញពី​តំណែង​។ ការសម្រេច​នេះ ធ្វើឡើង​ដោយ​លោក​អះអាងថា ធ្វើ​ទាំង​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់លោក​ហ៊ុន សែន​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​មាន លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ត្រូវបាន​បញ្ចប់​មុខតំណែង​។ ការបញ្ចប់​មុខតំណែង​នេះ គឺ​ធ្វើ​ឡើយ​ដោយសារតែ​មន្ត្រី​ទាំងពីរ​រូបនេះ​មាន​ការជាប់​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ឈានដល់​ការប្រើ​អំពើហឹង្សា​នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លងទៅ​៕

 ពាក្យគន្លឹះ  ខេត្តព្រះសីហនុ

ព័ត៌មានផ្សេងទៀត