លោកហ៊ុន សែន​​៖​«​ខ្ញុំ​ចាប់​ផ្តើម​​អនុវត្ត​​អភិក្រម​​ទី​៥​គឺ​«​វះកាត់​»​​​មន្ត្រី​​ខូច​​​​

01-03-2019 9:10 am 4731
  ស្តាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាកន្លងទៅ។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​០១ មីនា​នេះ បាន​សង្កត់ធ្ងន់ថា ការដឹកនាំ​របស់លោក​ចាប់ផ្តើម​អនុវត្តអភិក្រម​ទី​៥ គឺ​«​វះកាត់​» ដូច្នេះ​អ្នកណា​ដែល​បង្ក​ឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ទោះបី​មាន​ឋានៈ​ផ្កាយ ឬ​លោក​ខែ ក៏​លោក​ត្រូវតែ​បោសសំអាត​ដែរ​។ ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន ត្បូងឃ្មុំ​។​

​ថ្លែង​ចេញពី​ខេត្ត​ត្បូងឃ្មុំ លោក​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជ​ក់ថា ដើម្បី​បន្តដំណើរ​ទៅរក​ភាព​រីកចម្រើន​នោះ គឺ​ត្រូវ​យកចេញ​គ្រាប់​ខ្សាច់​ចេញពី​ជើង ដោយ​លោក​ចង់​សំដៅ​ដល់​មន្ត្រី​ខិលខូច​ដែល​រំខាន​ដល់​ការអភិវឌ្ឍ​ជាតិ និង សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ គឺ​ត្រូវតែ​ដកចេញ និង ឈានទៅ​ការដាក់ទោសទណ្ឌ​។​

​គួរ​រម្លឹក​ជូន​ថា រាជរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​អណត្តិ​ទី​៥ បានប្រកាស​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​បន្ថែម​លើ​កិច្ចការងារ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក​។ អភិក្រម​ដើម្បី​អ​វ​នុ​វត្តគឺ «​មុជទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល ព្យាបាល និង វះកាត់​» ជា​សារ​ខ្លី​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ដាស់តឿន​មន្ត្រី​ដែល​ធ្លាប់​ស្ពឹក​ស្រ​ពន់ ឱ្យ​ភ្ញាក់រលឹក ក្នុងន័យ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ជួរ​គណបក្ស និង ជួរ​រាជរដ្ឋាភិបាល​។ ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ បន្ទាប់ពី​គណបក្ស​លោក​បាត់បង់​២២​អាសនៈ​ក្នុង​បោះឆ្នោត​អាណាត្តិទី​៥៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនអភិក្រុម

ព័ត៌មានផ្សេងទៀត