លោក​ដូណាល់ ត្រាំ​​ឡើង​យន្ដហោះ​​ត្រឡប់​​ទៅ​អាមេរិក​​វិញ​ហើយ​​ក្រោយ​ចប់​​កិច្ចប្រជុំ​

28-02-2019 4:06 pm 644
យន្ដហោះលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ជាមួយ​លោក​គីម ជុង​អ៊ុន នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម លោក​បាន​ធ្វើដំណើរ​តាម​យន្ដហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន​ណូយ​បៃ ត្រឡប់​ទៅ​អាមេរិក​វិញ​ហើយ​។ លោក​ត្រាំ​បាន​ធ្វើដំណើរ​ទៅដល់​វៀតណាម​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​គីម​និង​លោក​ត្រាំ  ពុំមាន​ការចុះ​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​។ មូលហេតុ​ដោយសារតែ​លោក​គីម​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម ប៉ុន្ដែ​លោក​ត្រាំ​មិន​ព្រម​។ ទោះបីជា​កិច្ចប្រជុំ​បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង ប៉ុន្ដែ​សេត​វិមាន​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កិច្ចពិភាក្សា​មេដឹកនាំ​ទាំងពីរ​ដំណើរការ​ទៅ​យ៉ាង​ល្អ​៕

ព័ត៌មានផ្សេងទៀត