លោក​គីម​៖​​បើ​ខ្ញុំ​​មិន​ចង់​​រំលាយ​​នុយក្លេអ៊ែរ ខ្ញុំ​ក៏​មិន​​មកជួប​​លោក​ត្រាំ​​នៅ​វៀតណាម​ដែរ​

28-02-2019 1:12 pm 1235
រូបភាពលោកគីម ជុងអ៊ុន​ពេលចូលរួមកិច្ចប្រជុំ

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រសិនបើ​លោក​មិន​ចង់​រំលាយ​នុយក្លេអ៊ែរ លោក​ក៏​មិនចាំបាច់​មកជួប​លោក​ត្រាំ​នៅ​វៀតណាម​ដែរ​។ “​បើ​ខ្ញុំ​មិន​ចង់​រំលាយ ខ្ញុំ​នឹងមិន​មក​ទីនេះ​ទេ​។​” នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ទៅកាន់​អ្នកសារព័ត៌មាន ក្រោយ​អ្នកសារព័ត៌មាន​សួរ​ពី​ការត្រៀមខ្លួន​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ ពាក់ព័ន្ធ​ករណីនេះ លោក​ត្រាំ​វិញ​បាន​និយាយថា ប្រហែលជា​មាន​ចម្លើយ​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្លាប់​បានលឺ​ពីមុន​។ សូមបញ្ជាក់ថា មេដឹកនាំ​ទាំងពីរ​កំពុង​បន្ដ​ពិភាក្សា​ក្នុង​ថ្ងៃទី​ពីរ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ក្រោយ​កិច្ចប្រជុំ​បញ្ចប់​នៅ​រសៀល​នេះ នឹងមាន​ការធ្វើ​សន្និសីទកាសែត​រួមគ្នា ហើយ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ផងដែរ​៕

ព័ត៌មានផ្សេងទៀត