លោក​ត្រាំ​​និង​លោក​គីម​​នឹង​ពិភាក្សា​​ពី​ការរំលាយ​​នុយក្លេអ៊ែរ​​នៅ​ព្រឹក​នេះ​

28-02-2019 8:51 am 426
រូបភាព​លោកត្រាំនិងលោកគីម​ពេលជួបគ្នា​នៅវៀតណាម

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នឹង​ពិភាក្សា​ពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះហើយ ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​មួយ​កាលពី​ល្ងាចថ្ងៃពុធម្សិលមិញ​ទទួលបាន​ជោគជ័យ​។ កិច្ចប្រជុំ​ថ្ងៃទី​ពីរ​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​Metropole​ក្នុង​ទីក្រុង​ហាណូយ​ដដែល​។ មេដឹកនាំ​ទាំងពីរ​នឹង​ចំណាយពេល​ច្រើន​ក្នុង​ការចរចា មុន​ពិធី​ចុះហត្ថលេខា​នៅ​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃនេះ​។ កិច្ចចរចា​ទាក់ទង​នឹង​ការរំលាយ​នុយក្លេអ៊ែ​រ អន្ដរជាតិ​កំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ ចង់ដឹងថា​តើ​អាច​ទទួលបាន​ជោគជ័យ​ឬ​យ៉ាងណា​៕

ព័ត៌មានផ្សេងទៀត