កម្ពុជា​ស្នើ​ឲ្យ​ស៊ុយ​អែតគាំទ្រ​ការអភិវឌ្ឍ​ជំនាញ​យុវជន​នៅ​កម្ពុជា​បន្ថែម​

27-02-2019 4:17 pm 616
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អ៊ិត សំហេង​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ភាគី​ទីភ្នាក់ងារ​អភិវឌ្ឍន៍ អន្តរជាតិ​ស៊ុយអែត និង​ទីភ្នាក់ងារ​ផ្តល់​សេវា​សាធារណៈ​ស៊ុយអែត  បន្ត​ជួយ​គាំទ្រ​លើ​គម្រោងរ​អភិវឌ្ឍ​ជំនាញ​ដល់​យុវជន​នៅ​កម្ពុជា​និង បង្កើត​ឲ្យ​កាន់តែ​ច្រើន​នូវ​“​មជ្ឈមណ្ឌល​ការងារ​ចល័ត​” ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជាថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​ក្នុង​ជំនួប​ពិភាក្សា លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា​តាមរយៈ​គម្រោង​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ វា​ពិតជា​មាន​តម្លៃ​ក្នុង​ការផ្តល់​សារ​ទៅដល់​អ្នកស្វែងរក​ការងារ​ធ្វើ ការផ្គូផ្គង​អ្នកសែ្វងរក​ការងារ​ទៅ​នឹងឱ​កាសការងារ​ដែល​នៅ​ទំនេរ​,​ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការជ្រើសរើស​កម្លាំង​ពលកម្ម​។​

​ជាងនេះទៅទៀត បង្កើត​ឱ្យមាន​ការអភិវឌ្ឍ​ន​ជំនាញ ការផ្តល់​មគ្គុទេសក៍ និង​ប្រឹក្សា​យោបល់​អាជីព​ព្រមទាំង​ការផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ និង​ការរៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​ការងារ​នៅតាម​មូលដ្ឋាន​សំដៅ​បំព្រួញ​គម្លាត​នៃ​ការខកខាន​មិន​ទទួលបាន​ឱកាស​ការងារ និង​យុវជន​នូវ​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ពិតប្រាកដ​។ ទន្ទឹមនឹងនេះ​លោក​ក៏​បាន​ស្នើ​ដល់​ភាគី ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត និង​ទីភ្នាក់ងារ​ផ្តល់​សេវា​សាធារណៈ​ស៊ុយអែត បន្ត​ជួយ​ជ្រោមជ្រែង​ដល់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បន្ថែមទៀត​។​

​លោកស្រី​ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​កាលពី​១០​ឆ្នាំមុន​កម្ពុជា​មិនទាន់មាន​ព័ត៌មាន​ទីផ្សា​ការងារ​ទូលំទូលាយ​នៅឡើយ​ទេ តែ​បច្ចុប្បន្ន​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ជាមួយ​គម្រោង​របស់​ទី​ភ្នាក់​ស៊ុយអែត​កម្ពុជា​នឹង​មាន​ព័ត៌មា​ន​ទីផ្សា​ការងារ​យ៉ាង​ទូលំទូលាយ ៕

ព័ត៌មានផ្សេងទៀត