កាន់តែ​ក្ដៅ​គគុក ប៉ា​គី​ស្ថាន​​បាញ់​ទម្លាក់​​យន្ដហោះ​​យោធា​​ឥណ្ឌា​​ពីរ​គ្រឿង​​ចាប់​អ្នកបើកបរ​ម្នាក់​

27-02-2019 2:37 pm 2489
រូបភាពយន្ដហោះយោធាឥណ្ឌា

​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យយោធា​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​២៧​កុម្ភៈ​នេះ​បានឲ្យដឹងថា ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​របស់​ឥណ្ឌា​ពី​រគ្រឿង និង​ចាប់បាន​អ្នកបើក​យន្ដហោះ​ម្នាក់​ផងដែរ​។ យន្ដហោះ​ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​ដែនអាកាស​ប៉ា​គី​ស្ថាន ក្បែរ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា ដោយ​មួយគ្រឿង​ធ្លាក់​ក្នុង​តំបន់​កា​ស្មៀ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន និង​មួយគ្រឿង​ទៀត​ធ្លាក់​ក្នុង​តំបន់​កាន់កាប់​ដោយ​ឥណ្ឌា​។​

​ការបាញ់​ទម្លាក់​យន្ដហោះ​យោធា​ឥណ្ឌា ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌា​បើក​ការវាយប្រហារ​តាម​អាកាស លើ​មូលដ្ឋាន​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ ប៉ា​គី​ស្ថាន​ថា​ឥណ្ឌា​ធ្វើបែបនេះ​ជា​ការរំលោភបំពាន ដូច្នេះ​ខ្លួន​នឹង​ចាត់វិធានការ​សងសឹក​។ ឥណ្ឌា​ចោទថា​ប៉ា​គី​ស្ថាន​ជា​អ្នកផ្ដល់​ជម្រក​ដល់​ក្រុម​សកម្មប្រយុទ្ធ ទើប​ក្រុម​នេះ​មានឱកាស​វាយប្រហា​រលើ​ទាហាន​ឥណ្ឌា​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ សម្លាប់​មនុស្ស​ជាច្រើន​នាក់​។ ឥណ្ឌា​ក៏​ចោទ​ប៉ា​គី​ស្ថាន​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​កាលនោះ ប៉ុន្ដែ​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​បដិសេធ ហើយ​លោក​ក៏​ព្រម​សហការ​ក្នុង​ការស៊ើបអង្កេត​នេះ​ផងដែរ​បើ​ឥណ្ឌា​ចង់​៕

ព័ត៌មានផ្សេងទៀត