ចិន​៖​​បើ​អាមេរិក​​បន្ធូរ​​ទណ្ឌកម្ម​​នោះ​នឹង​​ជួយ​ដល់​​ការរំលាយ​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​

27-02-2019 11:00 am 414
រូបភាព​លោកត្រាំនិងលោកគីម

​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​នេះហើយ ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ជា​កិច្ចពិភាក្សា​ជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក្រោយ​ជាប់គាំង​តាំងពី​ចេញ​សេចក្ដីប្រកាស​រួម​កាលពី​ឆ្នាំមុន​។ សម្រាប់​ចិន​បាន​លើកឡើងថា ប្រសិនបើ​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង នោះ​អាចជួយ​ដល់​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​បាន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់ថា វិធានការ​វិជ្ជមានរ​បស់​អាមេរិក ដូចជា​ការបន្ធូរបន្ថយ​ឬ​ដក​ទណ្ឌកម្ម​ចេញពី​កូរ៉េខាងជើង នឹង​អាចជួយ​ដល់​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ​។ ភាគី​ទាំងពីរ​គួរតែ​ពិចារណា​លើ​ការព្រួយបារម្ភ​ទាំងសងខាង ហើយ​ធ្វើ​សម្បទាន​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត