លោក​ត្រាំ​-​លោក​គីម​​នឹង​ជួបគ្នា​​នៅ​សណ្ឋាគារ​​ក្នុង​ទីក្រុង​ហាណូយ​​ល្ងាច​នេះ​

27-02-2019 10:32 am 516
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​វៀតណាម​ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ការ​ទៅដល់​វៀតណាម​ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ពីរ​ជាមួយគ្នា បន្ទាប់បី​កិច្ចប្រជុំ​លើកទីមួយ​កាលពី​ឆ្នាំមុន​នៅ​សិង្ហ​បុរី​។ តាម​គ្រោងទុក​លោក​ត្រាំ​នឹង​ជួប​លោក​គីម​នៅ​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃ​ពុធ​នេះ ដោយ​ពិភាក្សា​មួយ​ទល់​មួយ​២០​នាទី មុន​ចូលរួម​ពិសា​អាហារ​រួមគ្នា​។ ការ​ពិសា​អាហារ​ពេល​ល្ងាច​ជុំគ្នា​មាន​រយៈពេល​ជាង​១​ម៉ោង​កន្លះ​។ កិច្ច​ជំនួប​ល្ងាច​នេះ​ត្រូវធ្វើឡើង​នៅ​សណ្ឋាគារ​Metropole ជា​សណ្ឋាគារ​បារាំង​ធ្លាប់​ដាក់​អាណានិគម​។ មុន​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន លោក​ដូណាល់ ត្រាំ​ត្រូវ​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​សិន​។ គួរ​បញ្ជាក់ថា កិច្ចប្រជុំ​រវាង​លោក​ត្រាំ​និង​លោក​គីម​នឹង​បន្ដ​នៅ​ថ្ងៃស្អែក​ទៀត​៕

ព័ត៌មានផ្សេងទៀត