ជប៉ុន​ផ្តល់​ថវិកា​ជាង​$៣១​ម៉ឺន​គាំទ្រ​គម្រោង​បោសសម្អាត​មីន​និង​គ្រាប់​ចង្កោម​

27-02-2019 9:14 am 685

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជា​ដៃគូ​រវាង​អង្គភាព CMAC និង​អង្គការ JMAS លើ​គម្រោង​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម គាំទ្រ​ដោយ​កម្លាំង​គ្រឿងចក្រ ។​

​លោក ហេង រតនា បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន​ថា គម្រោង​ដែល​គាំទ្រ​ដោយ​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​នេះ មាន​រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​នេះ ជា​ឆ្នាំ​ទី​២​របស់​គម្រោង ។​

​លោក​បន្តថា បន្ថែម​លើ​ការងារ​បោសសម្អាត​មីន គម្រោង​នេះ ក៏​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា ជួសជុល​ផ្លូវ ជីក​ស្រះ ធ្វើ​អណ្តូងទឹក និង​ប្រព័ន្ធ​ប្រឡាយទឹក​ផងដែរ ៕

ព័ត៌មានផ្សេងទៀត