នៅពេលខ្លះមនុស្សដែលមានអាយុ៣០ឆ្នាំមួយចំនួន មើលទៅក្មេងដូច២៥ឆ្នាំ ដែលនេះគឺជារឿងល្អហើយ។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនធ្វើអ្វីទាល់តែសោះ នោះនៅក្នុងរាងកាយអ្នកនឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅពេលឈានចូលដល់វ័យ៣០ទៅ៤០ឆ្នាំ។ ការផ្លាស់ប្តូរទាំងនោះ មានដូចជា ៖
-សាច់ដុំរបស់អ្នកនឹងកាន់តែមានសភាពអាក្រក់ជាងមុន
-ការថយចុះបរិមាណនៃជាលិកាសាច់ដុំ,ជំនួសមកវិញដោយជាតិខ្លាញ់
-ការថយចុះបរិមាណ collagen និង elastin
ដើម្បីកុំឲ្យមានការប្រែប្រួលឆាប់រហ័សទៅតាមអាយុ ឬមុនអាយុ ក្រៅពីញ៉ាំអាហារផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់ហើយ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានជាប់ជាប្រចាំ៕