លោក​គីម ជុង​អ៊ុន​​ទៅដល់​វៀតណាម​​ហើយ​​ខណៈ​​លោក​ដូណាល់ ត្រាំ​​កំពុង​នៅ​​តាមផ្លូវ​

26-02-2019 8:41 am 804
លោកគីម ជុងអ៊ុន​ពេលជិះរថភ្លើង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​វៀតណាម​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ពីរ​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​។ ចំណែក​លោក​ដូណាល់ ត្រាំ​កំពុងស្ថិត​លើ​យន្ដហោះ​នៅ​តាមផ្លូវ​។ តាម​ការគ្រោងទុក​លោក​គីម​នឹង​ទៅដល់​ទីក្រុង​ហាណូយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។ នៅ​ល្ងាច​ថ្ងៃ​ពុធ​មេដឹកនាំ​ទាំងពីរ​នឹង​ជួប​ពិភាក្សាគ្នា​មួយ​ទល់​មួយ បន្ទាប់មក​នឹង​ពិសា​អាហារ​ពេល​ល្ងាច​ជុំគ្នា​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សេត​វិមាន​។ កិច្ចប្រជុំ​ផ្សេងទៀត​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ 

​ក្នុង​កិច្ច​ជំនួប​លើក​នេះ រឿង​សំខាន់​មួយ​ដែល​មេដឹកនាំ​ទាំងពីរ​ត្រូវ​ពិភាក្សា គឺ​ការជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហើយ​អ្នកខ្លះ​រំពឹងថា​នឹងមាន​ការព្រមព្រៀង​ប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣​ផងដែរ​។ ប៉ុន្ដែ​មិនទាន់​ដឹង​ទេ​ថា គ្រប់យ៉ាង​នឹង​សម្រេចបាន​លទ្ធផល​យ៉ាងណា​នោះ​៕

ព័ត៌មានផ្សេងទៀត