ក្រសួង​កសិកម្ម​បដិសេធថា​មិន​ពាក់ព័ន្ធ រឿង​លក់​ដី​រដ្ឋ​នៅ​កោះកុង​

25-02-2019 5:37 pm 919

ក្រោយមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងយកដីរដ្ឋលក់” ដោយថែមទាំងបញ្ជាក់ថា មានជាប់ពាក់ព័ន្ធនឹង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៀតផង។ ក្រសួងកសិកម្ម បានចេញលិខិតបដិសេធដោយអះអាងថា ខ្លួនមិនបានចេញគោលការណ៍អនុញ្ញាតឱ្យមានការលក់ដីរដ្ឋ និងពុំមានការពាក់ព័ន្ធដូចសារព័ត៌មានចុះផ្សាយនោះទេ។ 

លិខិតបដិសេធ របស់ក្រសួងកសិកម្ម ចុះថ្ងៃ២២កុម្ភៈ បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ក្រុមការងារ ចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្មរាជធានី-ខេត្តជាប្រចាំ ហើយក្រោយពីអធិការកិច្ចនៅមន្ទីរកសិកម្មនាខេត្តកោះកុងរួចមក ក្រសួងបានដាក់ចេញនូវវិធានការ ចំនួន១៧ចំណុចដើម្បីអនុវត្ត និងកែលម្អ ហើយក្នុងនោះក៏បានណែនាំឱ្យធ្វើការស្រាវជ្រាវដីចំនួន០៣កន្លែងរបស់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ។

ក្រសួងក៏បានស្នើឱ្យ បណ្តាញព័ត៌មាននានា ផ្តល់កិច្ចសហការជាមួយក្រសួង ក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរផងដែរ៕

 

 

ព័ត៌មានផ្សេងទៀត