ភ្នំពេញ​លេខ​១ សៀមរាប​លេខ​២ និង​កែប​លេខ​៣ ក្នុង​ការរៀបចំ​ពិធី​បុណ្យ​សកល​ល្អ​ជាងគេ​

25-02-2019 3:36 pm 448

​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី​លេខ​១ ដែល​បាន​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាង​គេ​បំផុត ខណៈ​ខេត្ត​សៀមរាប​ទទួលបាន​ជ័យលាភី​លេខ​២ និង​ខេត្ត​កែប​ទទួលបាន​ជ័យលាភី​លេខ​៣ ។ នេះ​បើ​តាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្រកាស​ក្នុង​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​» នា​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ។​

​លោក ថោង ខុន បាន​ឱ្យដឹង​បន្ត​ថា គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានប្រកាស​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាង​គេ​ប្រចាំឆ្នាំ លើក​ទី​១ » ដោយ​មាន​បេក្ខភាព​ទាំង​២៥​រាជធានី​-​ខេត្ត បាន​ដាក់​ពាក្យ​ចូលរួម​ប្រជែង ។​

​លោក​ថា ការផ្តល់​ពិន្ទុ ត្រូវបាន​ធ្វើឡើង​ដោយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន ដែល​បាន​ចូលរួម​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ គាំទ្រ​ទីក្រុង​ដែល​ខ្លួន​ពេញចិត្ត​ជាងគេ ៕

ព័ត៌មានផ្សេងទៀត