វៀតណាម​​រំពឹង​ជោគជ័យ​​របស់ខ្លួន​​អាច​ផ្ដល់​​ផល​វិជ្ជមាន​​ដល់​កិច្ចប្រជុំ​​លោក​ត្រាំ​-​លោក​គីម​

25-02-2019 2:43 pm 635
ប្រធានាធិបតីអាមេរិក(ឆ្វេង)​និងមេដឹកនាំកូរ៉េខាងជើង

​ខណៈដែល​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​ខិត​កាន់តែ​ជិត អតីត​មន្ដ្រីជាន់ខ្ពស់​វៀតណាម​ម្នាក់បា​ននិយាយថា ភាពជោគជ័យ​របស់​វៀតណាម គឺជា​រឿង​មាន​ប្រយោជន៍​សម្រាប់​កិច្ច​ជំនួប​នេះ​។ លោក​Nguyen Tam Chien  អតីត មន្ដ្រី​ទូត​វៀតណាម​ប្រចាំ​នៅ​អាមេរិក​ពី​ឆ្នាំ​២០០១​ដល់​២០០៧ បង្ហាញ​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​មួយចំនួន​។ លោក​បាន​និយាយ​ក្នុង​បទសម្ភាសន៍ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការជ្រើសរើស​យក​វៀត​ណា​ម​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ ដោយសារ​វៀតណាម​មាន​ភាព​សកម្ម​ក្នុង​កិច្ចការ​ការទូត​ចម្រុះ សម្រាប់​សន្ដិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​មនុស្ស​ជាច្រើន​បាន​ភ្ញាក់ផ្អើល​ពី​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស នៃ​ទំនាក់ទំនង​វៀតណាម​ជាមួយ​អាមេរិក ដោយ​ប្រែក្លាយ​ពី​សត្រូវ​មកជា​មិត្ដ​។ ភាពជោគជ័យ​របស់​វៀតណាម​ដោយសារ​តែប្រ​កាន់ខ្ជាប់​ទស្សនៈ​មួយ​ថា ទុក​រឿង​អតីតកាល​មួយ​ឡែក​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ​។ ដូច្នេះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លោក​ត្រាំ​លោក​គីម​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​នេះ វៀតណាម​សង្ឃឹម​កិច្ចប្រជុំ​ទទួលជោគជ័យ លើ​ការព្រម​ព្រៀម​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ឈានទៅរក​សន្ដិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ក៏ដូចជា​ទទួលបាន​កិច្ចសហប្រតិបត្ដិការ​ផ្នែក​សេដ្ឋកិច្ច​៕

ព័ត៌មានផ្សេងទៀត