លោក​ហ៊ុន​សែន អំពាវនាវ​ពលរដ្ឋ​កុំ​តក់ស្លុត​ចំពោះ​ករណី​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​

25-02-2019 9:10 am 893

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​តក់​ស្ល​ត់ ភ័យខ្លាច ចំពោះ​ករណី​ជំងឺ​ឆ្កែឆ្កួត ដែល​កើតឡើង​ក្រោយ​មាន​ករណី​ក្មេងស្រី​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ធ្វើឱ្យ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏ដូចជា ទី​កន្លែង​ផ្តល់​វ៉ាក់សាំង​ផ្សេងទៀត កកកុញ ពោរពេញ​ទៅដោយ​មនុស្ស ទៅ​ស្វែងរក​សេវា​ចាក់​វ៉ាក់សាំង ខណៈ អ្នក​ដែល​ត្រូវ​ទទួលយក​សេវា​ចាក់​វ៉ាក់សាំង ត្រូវ​ខកខាន​ពុំ​បាន​ទទួល​សេវា​ត្រឹមត្រូវ ។​

​លោក​ថា វិធី​ដែល​ល្អ​ជាង​គេ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ការពារ​កុំឱ្យ​ឆ្កែ​ខាំ កុំទៅ​ប្រឡែង​ជាមួយ​សត្វ​ឆ្កែ ឬ​សត្វ​មាន​ពិស ។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​សុខាភិបាល ពង្រាយ​សេវា​វ៉ាក់សាំង​ការពារ ទៅដល់​មន្ទីរពេទ្យ ឬ​គ្លីនិក​ឯកជន​មួយ​ចំនួន​បន្ថែម​ទៀត ។​

​ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​» នា​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ។​

​សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖

ព័ត៌មានផ្សេងទៀត