ថៃ​៖​នឹង​មិន​គិតថ្លៃ​ការរក្សា​សិទ្ធិ​ទិដ្ឋាការ​របស់​ពលករ​ខ្មែរ​ពេល​ធ្វើដំណើរ​មក​ស្រុក​ចាប់ពី​ថ្ងៃ​ទី​៥-៣០​មេសា​

24-02-2019 12:45 pm 685
ប្រភពរូបភាពពី៖VOD

​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ​នេះ រាជរដ្ឋាភិបាល​ថៃ បាន​ឯកភាព​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​កម្ពុជា ដែល​ស្នាក់នៅ និង​ធ្វើការ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ អាច​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន មក​ស្រុក​កំណើត​វិញ​ដោយ​មិន​គិតថ្លៃ  ការរក្សា​សិទ្ធិ​ទិដ្ឋាការ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​ឲ្យដឹង​ដែរ​ថា កន្លង​មក​បងប្អូន​ព​លករ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ថៃ ដែល​មាន​បំណង​ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​កម្ពុជា និង​ត្រឡប់​ចូល​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ត្រូវ​ស្នើ​សុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ ជាមុនសិន​។​បើ​យោង​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ ការស្នើ​សុំ​រក្សា​ទិដ្ឋាការ ប្រភេទ​ចេញ​-​ចូល​មួយ​លើក​មាន​តម្លៃ​១,០០០​បាត និង​ប្រភេទ​ចេញ​-​ចូល​ច្រើនលើក មានតម្លៃ​៣,៨០០​បាត​៕


 

 ពាក្យគន្លឹះ  ពលករខ្មែរនៅថៃ

ព័ត៌មានផ្សេងទៀត