ក្រសួង​កសិកម្ម​៖​​បើ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​​លក់​ដី​រដ្ឋ​នឹង​ចាត់ការ​តាមច្បាប់​​

23-02-2019 11:28 am 729

​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ប្រសិនបើ​រកឃើញ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង លក់​ដី​រដ្ឋ​មែន​។ ការព្រមាន​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្លើយតប​ចំពោះ​ករណី​ដែល​កាលពីពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​កោះកុង យក​ដី​រដ្ឋ​លក់​។ 

​ចំពោះ​ករណី​ខាងលើនេះ ក្រសួងកសិកម្ម​បានបញ្ជាក់​ថា ខ្លួន​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​យកចិត្តទុកដាក់ ដោយបាន​ចាត់​ក្រុមការងារ​ចុះ​ធ្វើ​អធិការកិច្ច លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ របស់​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ក្នុងករណី​រកឃើញ​កំហុសឆ្គង ក្រសួង​នឹង​ចាត់វិធានការ​ស្របតាម​ច្បាប់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត