គ​.​ជ​.​ប​សម្រេច​ជា​ផ្លូវការ​លើ​បទបញ្ជា​និង​នីតិវិធី​​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​

23-02-2019 10:54 am 1089

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានសម្រេច​ជា​ផ្លូវកា​រលើ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ មាន​៣​ជំពូក ១៣​ផ្នែក និង​ឧបសម្ព័ន្ធ ចំនួន​៧ ស្មើនឹង ៣២៥​ទំព័រ ហើយ​បាន​បញ្ជូនទៅឱ្យ​ភាគី​ពាក់ព័ន្ធ​ផ្តល់​អនុសាសន៍ កាលពី​ថ្ងៃ​១៥ ខែ​មករា ឆ្នាំ​២០១៩៕

 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត