គ​.​ជ​.​ប​​នឹង​រៀបចំ​កិច្ចប្រជុំ​រឿង​បិទ​ផ្សាយ​​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត​​

23-02-2019 10:35 am 1043

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការបិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ការបញ្ជាក់​តាម​ឋានានុក្រម និង​ការ​បញ្ជូនមក គ​.​ជ​.​ប នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០៖០០​នាទី​ព្រឹក នៅ​សាលសន្និសីទ​សារព័ត៌មាន​ជា​ន់ទី​១ នៃ​ទីស្តីការ គ​.​ជ​.​ប ស្ថិតនៅ​វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​គ​.​ជ​.​ប បានឱ្យដឹងថា កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង សមាសភាព​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​, តំណាង​ព្រឹទ្ធសភា និង​រដ្ឋសភា​, ក្រសួង​ពាក់ព័ន្ធ​នានា​, តំណាង​គណបក្សនយោបាយ​, តំណាង​អង្គការ​មិន​រាជរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​, តំណាង​ស្ថានទូត​ជប៉ុន និង​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​៕

 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត