អំឡុងពេលមានផ្ទៃពោះ ស្ត្រីតែងមានការប្រយ័ត្នប្រយែងនៅក្នុងការប្រើប្រាស់ផលិតផលផ្សេងៗ នៅក្នុងការថែរក្សាសម្រស់ ដើម្បីចៀសវាផលប៉ះពាល់ដល់ខ្លួនឯង និងទាករកក្នុងផ្ទៃ។ ដើម្បីសុវត្ថិភាពមានវិធីធម្មជាតិមួយចំនួន ដែលស្ត្រីមានផ្ទៃពោះ អាចយកមកប្រើប្រាស់ នៅក្នុងការថែសម្រស់។ នៅក្នុងនោះ ដំឡូងបារាំងក៏ជាជម្រើសមួយល្អផងដែរ។
អ្នកអាចយកដំឡូងបារាំងមួយ ចិតសម្បកចេញ ហើយហាន់វាច្របាច់យកតែទឹក រួចយកទឹកមកលាបលើផ្ទៃមុខ ដែលមានស្នាមជាំ រក្សាទុកឲ្យស្ងួត ចាំលាងជម្រះចេញជាមួយទឹកក្តៅឧណ្ណៗ។ អ្នកគួរធ្វើបែបនេះរៀងរាល់ថ្ងៃ។ ដំឡូងបារាំងផ្ទុកអាស៊ីតazelaic ដែលជួយកាត់បន្ថយសកម្មភាពtyrosinase ហើយការណ៍នេះ ជួយកាត់បន្ថយស្នាមអុចខ្មៅ និងស្នាមជាំអំឡុងពេលពរពោះ៕