ការរៀប​ចំ​បុណ្យ​​ទន្លេ​នៅ​​ខេត្តកំពង់ឆ្នាំង​​សម្រេច​បាន​​៨០​​ភាគរយ​​

22-02-2019 10:43 am 1488
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នឹង​រៀបចំឡើង​នៅ​ខេត្តកំពង់ឆ្នាំង​រយៈពេល​បី​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី​១៥​ដល់​១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​ប្រធានបទ “​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង ទេសចរណ៍​” ។ គិត​ត្រឹម​ថ្ងៃនេះ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អះអាងថា អាជ្ញាធរខេត្ត​រៀបចំ​បាន​៨០​ភាគរយ​ហើយៗ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​មមាញឹក​សម្រេច​ជា​ផ្លូវការ​។​សូម​ស្តាប់​ប្រសាសន៍​លោ​កឈួរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​៖

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩​នេះ ជា​លើក​ទី​៥​ហើយ ដែល​កម្ពុជា​រៀបចំ​ពិធីបុណ្យ​ទន្លេ​។ ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់ ការយល់​ដឺ​ង សាធារណៈ អំពី​ភាព​ស្អាត និង​បៃតង ថែរក្សា​បរិស្ថាន​ទន្លេ បរិស្ថាន​ទីក្រុង លើកកម្ពស់​គុណភាព ផលិលផល និង​សេវា​ទេសចរណ៍​ឱ្យ​បានល្អ​។​កាលពី​ឆ្នាំ​២០១៨​ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ជាមួយ​រា​ធានី​ភ្នំពេញ​។​

 ពាក្យគន្លឹះ  បុណ្យទន្លេ

ព័ត៌មានផ្សេងទៀត