កម្ពុជា​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ជួប​ឥណ្ឌូនេស៊ី​ដើម្បី​បង្គ្រប់កិច្ច​នៅ​ល្ងាច​នេះ

22-02-2019 10:26 am 1067

​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​នេះ ក្រុម​គោព្រៃ U22 កម្ពុជា ត្រូវ​ជួប​គ្នា​ក្រុម U22 ឥណ្ឌូនេស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ផ្ដើម​ប្រកួត​នា​ម៉ោង ៦៖៣០​នាទី​ល្ងាច ។​ប៉ុន្តែ​សម្រាប់ U22 កម្ពុជា​គឺជា​ការប្រកួត​ធម្មតា ទោះបី​ឈ្នះ​ឬ​ចាញ់ ក៏​ក្រុម​គោព្រៃ​កម្ពុជា បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទៅហើយ ។ 

​គួរបញ្ជាក់​ថា មកទល់​ពេល​នេះ​ពាន AFF U22 Championship 2019 បាន​រកឃើញ ៣​ក្រុម​ឡើង​វគ្គ ៤​ក្រុម​ចុងក្រោយ ឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រហើយ បន្ទាប់​ពី​ពូ​ល A បញ្ចប់​ការប្រកួត​កាល​ពី​យប់មិញ ពោល​គឺ​ពូ​ល A មាន​ក្រុម U22 វៀតណាម​ឈរ​លេខ​១ និង​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ ឈរ​លេខ​២ តែមាន ៧​ពិន្ទុ​ស្មើគ្នា ខណៈ​ពូ​ល​B មាន​ក្រុម U22 កម្ពុជា បាន​ឡើង​វគ្គ​បន្ដ​មុនគេ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី ១-០ និង​ឈ្នះ​មី​យ៉ាន់​ម៉ា ២-០ ដែល​ធ្វើឲ្យ​កម្ពុជា ឈរ​កំពូល​តារាង និង​ត្រូវ​ជួប U22 ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ខាង​មុខ​៕

ព័ត៌មានផ្សេងទៀត