លោក​ត្រាំ​-​លោក​គីម​​នឹង​ជួបគ្នា​​មួយ​ទល់​មួយ​សិន​​មុន​កិច្ចប្រជុំ​​ធ្វើជា​ក្រុម​​នៅ​វៀតណាម​

22-02-2019 9:45 am 389
រូបភាពលោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នឹង​ជួប​មួយ​ទល់​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ក្នុង​កិច្ច​ជំនួប​លើក​ទី​ពីរ​នៅ​វៀតណាម​សប្ដាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​។ មេដឹកនាំ​ទាំងពីរ​គ្រោង​ជួបគ្នា​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ លោក​ត្រាំ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​លោក​គីម បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​។ 

​មន្ដ្រី​អាមេរិក​បានឲ្យដឹងថា កិច្ចប្រជុំ​សប្ដាហ៍​ក្រោយ​ស្រដៀង​គ្នា​នឹង​កិច្ចប្រជុំ​ធ្វើឡើង​នៅ​សិង្ហ​បុរី​ឆ្នាំមុន​ដែរ គឺ​នឹង​មានឱកាស​សម្រាប់​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​មួយ​ទល់នឹង​មួយ​សិន មុនពេល​ជួបប្រជុំ​ធ្វើឡើង​ជា​ក្រុម​។យ៉ាងណាមិញ​មន្ដ្រី​អាមេរិក​មិន​បានបញ្ជាក់​ទេ​ថា អាច​នឹងមាន​ចំណុច​អ្វីខ្លះ​ត្រូវ​បញ្ចូល​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​នៅក្រោយ​បញ្ចប់​កិច្ចប្រជុំ​។ កាលពី​ថ្ងៃ​ពុធ​លោក​ត្រាំ​បាន​សរសើរ​ម្ដងទៀត​ពី​ទំនាក់ទំនង​របស់លោក​ជាមួយ​លោក​គីម ប៉ុន្ដែ​លោក​និយាយថា​លោក​គីម​គួរ​ចាត់វិធានការ​ដែល​ល្អប្រសើរ បើ​ចង់​ដោះដូរ​នឹង​ការដក​ទណ្ឌកម្ម​៕

ព័ត៌មានផ្សេងទៀត