រដ្ឋមន្ត្រីការបរទេស​កម្ពុជា​​ទៅ​ចូលរួម​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​UN​ចុង​សប្ដាហ៍​នេះ​​

22-02-2019 9:34 am 702

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហ្សឺ​ណែ​វ លោក ប្រាក់ សុខុន រំពឹងថា នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ប្រធាន​គណៈប្រតិភូ នៃ​ប្រទេស​មួយចំនួន​ផងដែរ​៕


ព័ត៌មានផ្សេងទៀត