សាកលវិទ្យាល័យ​ខេមរៈ​​រ​បស់លោក​សុខ ទូច​ ត្រូវបាន​ភ្លើង​ឆេះ​​

22-02-2019 8:36 am 6902

​អគ្គិភ័យ​បាន​ឆាបឆេះ​សាកលវិទ្យាល័យ​ខេមរៈ ដែលជា​សាកល​វិទ្យាល័យ​របស់លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បណ្ដាលឲ្យ​ស្រី្ត​ជន​ជាតិចិន​៤​នាក់ បង្ខំចិត្ត​លោត​ពីលើ​អគារ​ជា​ន់ទី​៣ បណ្ដាលឲ្យមាន​អ្នករង​របួសធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១៖១៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦ ចំណុច​ផ្លូវលំ​លេខ​៧២ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​។​

​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បានចេញ​មកជួយ​អន្តរាគមន៍ ទើប​អាច​ទប់ស្កាត់ នៃ​ការឆេះ​នេះ​មិនឲ្យ​រាលដាល​ទៅកន្លែង​ផ្សេងទៀត​។ ហេតុការណ៍​នេះ បណ្តាលឲ្យមាន​ស្ត្រីជន​ជាតិចិន​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ ចំណែកឯ​សម្ភារ​មួយចំនួន ដែល​នៅ​ជាន់​ខាងក្រោម​នៃ​សកល​វិទ្យាល័យ​ខេមរៈ ត្រូវបាន​ឆាបឆេះ​គ្មាន​សល់​អ្វី​ឡើយ​។​

​ចំពោះ​មូលហេតុ​នៃ​ការឆេះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​។ បើតាម​របាយការណ៍រ​បស់​នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក ព្រហ្ម យ៉​ត បាន​បញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ​ត្រូវបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១៥​គ្រឿង ប្រើ​ទឹក​អស់​៥​រថយន្ត​ស្មើនឹង​២០​ម៉ែត្រគូប និង​មាន​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រា​បៀ​កម្ពុជា​១​គ្រឿង (​ពុំបាន​បាញ់​ទឹក​ទេ​) ហើយ​អគ្គិភ័យ​ត្រូវបាន​ពន្លត់​នៅ​ម៉ោង​១៖៤៥​នាទី​រំលង​អាធ្រា​ត្រ​ថ្ងៃ​ដដែល​៕

ព័ត៌មានផ្សេងទៀត